ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ កំណែទំរង់ថ្មី iOS 14.5 និង iPadOS 14.5 ហើយ ជាមួយនឹងការផ្លាស់ប្តូរតិចតួច មួយចំនួន ដូចជា មុខងារបើកអេក្រង់ជាមួយ នាឡិកា Apple Watch នៅពេលអ្នកពាក់ម៉ាស, ទ្រទ្រង់ ឧបករណ៍ AirTags, មុខងាររាយការណ៍ពីគ្រោះថ្នាក់លើដងផ្លូវទៅក្នុង ផែនទី Apple Maps, ទ្រទ្រង់ការប្រើស៊ីម 5G ពីរ នៅលើទូរស័ព្ទតែមួយ និងបន្ថែម អ៊ីម៉ូជីថ្មីៗជាដើម។
លោកអ្នក អាចដោនឡូដ និងអាប់ដេត ដោយចូលទៅ Settings-> General-> Software Update៕
ប្រភព: MacRumors